
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន២,៨៦២ករណី និងស្លាប់៣៧នាក់ទៀត
ថ្ងៃចេញផ្សាយៈ December 14, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា បន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីៗ ចំនួន២,៨៦២ករណីបន្ថែមទៀត និងអ្នកស្លាប់ចំនួន៣៧នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា នៅថ្ងៃច័ន្ទម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន៤,៨១៨នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងកូវីដ១៩ចំនួន ២,១៧៤,៩០៦ករណី ក្នុងនោះករណីជាសះស្បើយមានចំនួន ២,១០៦,១៤៤នាក់។ ចំណែកអ្នកស្លាប់មានចំនួន២១,១៣៧នាក់ក្នុងអំឡុងពេលរលកទីបី និង ២១,២៣១នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។៕