អង្គរថាយហ្គឺរ នាំអតីតគ្រូបង្វឹកយុវជន Leicester មកដឹកនាំក្រុមត្រៀមរដូវកាលថ្មី

ភ្នំពេញ ៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសគ្រូបង្វឹកថ្មី ជនជាតិអង់គ្លេស លោក Alistair Heath ជំនួសកៅអីអតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Orio Mohedano Segura  ដើម្បីត្រៀមដឹកនាំក្រុមនារដូវកាលថ្មីខាងមុខ។

គ្រូបង្វឹកមានបទពិសោធន៍ជោគជាំក្នុងការដឹកនាំក្រុមយុវជនជាច្រើននៅអឺរ៉ុប និងអាស៊ីរូបនេះបានបង្ហាញមោនទភាព និងរីករាយជាខ្លាំង បន្ទាប់ពីលោកបានមកប្រកបអាជីពគ្រូបង្វឹកលើកដំបូងនៅកម្ពុជា ជាមួយក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប ក្រោយទទួលបានជោគជ័យក្នុងការចរចាគ្នាជាច្រើនសប្ដាហ៍កន្លងមក។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសខាងលើ គឺកាន់សញ្ញាបត្រ UEFA Pro License ធ្លាប់ចំណាយពេល៧ឆ្នាំដឹកនាំក្រុមយុវជនក្លិប Leicester City។ មុនផ្ទេរមកដឹកនាំក្លិបអង្គរថាយហ្គឺរ លោកធ្លាប់ដឹកនាំក្រុមជាច្រើន ពិសេសក្រុមយុវជន ដែលក្រៅពីក្រុមយុវជនក្លិប Leicester City លោកក៏ធ្លាប់ដឹកនាំក្រុមពាក់កណ្ដាលអាជីពជាច្រើននៅអង់គ្លេស ក៏ដូចជាធ្លាប់រួមចំណែកដឹកនាំក្រុមយុវជន U17 រហូតដល់ U23 នៃជម្រើសជាតិថៃទៀតផង៕