Premier League រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ ច្រើន​បំផុត​មិន​ធ្លាប់មាន ​គិត​ចាប់ពី​ខែមករា​

អង់គ្លេស ៖ កីឡាករ និង​បុគ្គលិក​នៅក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អ​ង់​គ្លេ​ស Premier League ចំនួន​៤២​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩ ​ក្នុង​សប្តាហ៍​មុន ដែលជា​កំណត់ត្រា​ច្រើន​បំផុត​នៅក្នុង​លី​ក​ក្នុង​រយៈពេល​៧​ថ្ងៃ​។​ នេះ​ជា​តួលេខ​ខ្ពស់បំផុត​ចាប់តាំងពី​ខែមករា ឆ្នាំ​២០២១ មក​ដែល​មានតែ៤០​ករណី​ប៉ុណ្ណោះ​។​

​ចំនួន​កីឡាករ​ប្រមាណ ២២៩៥​នាក់​ត្រូវបាន​ធ្វើតេស្ត​ក្នុង​សប្តាហ៍​នេះ នៅពេលដែល​ចំនួន​៣៨០៥​នាក់​ត្រូវបាន​ធ្វើតេស្ត​រួច​រាល់កាល​សប្តាហ៍​មុន​ចាប់ពី​ថ្ងៃទី​០៦-១២ ខែធ្នូ ដែល​រកឃើញ​វិជ្ជមាន ៤២​ករណី​មាន​ទាំង​កីឡាករ និង​បុគ្គលិក​ក្លិប Brighton, Tottenham, Leicester, Manchester United, Aston Villa និង Norwich ដែល​ធ្វើ​ឲ្យ​ជំនួប​រវាង Man Utd ទល់នឹង Brighton ស្ថិតក្នុង​មន្ទិល​ផងដែរ​។​

​ដោយឡែក​ការប្រកួត​រវាង Brighton និង Tottenham កាលពី​ថ្ងៃអាទិត្យ​ក៏​ត្រូវបាន​ពន្យារពេល​ផងដែរ​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ នៅ Spurs ៕