
តុលាការចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលសវនាការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
ថ្ងៃចេញផ្សាយៈ December 14, 2021
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ បង្គាប់ឲ្យលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចូលសវនាការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
តាមដីកាចេញដោយ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សវនាការខាងមុខនេះ គឺពាក់ព័ន្ធទៅនឹងបទចោទ សន្ទិដ្ឋិភាពជាមួយបរទេស។ លោក កឹម សុខា ត្រូវចូលទៅកាន់សាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨៖៣០ នាទីព្រឹក៕