
លោក Ole អាចនឹងចូលដឹកនាំក្លិបមួយនៅ Premier League
ថ្ងៃចេញផ្សាយៈ December 14, 2021
អង់គ្លេស ៖ Everton ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាចង់តែងតាំងលោក Ole Gunnar Solskjær ជំនួសតំណែងលោក Rafa Benítez ទោះបីជា ទើបតែបានចូលរួមកាលពីខែកក្កដាក៏ដោយ។
Everton កំពុងជួបការលំបាកក្នុងក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Benítez ដោយប្រកួតចំនួន១០ប្រកួតចុងក្រោយស្គាល់រសជាតិឈ្នះតែម្តងគត់ និងចាញ់រហូតដល់ទៅ៧ប្រកួត និងឈរនៅលេខរៀងទី១៤ ក្បែរទៅនឹងតំបន់កាត់ចោល។
មូលហេតុនេះហើយទើប Everton ចង់បណ្ដេញលោក Benítez ចេញពីតំណែងនិងចង់តែងតាំងលោក Solskjaer ដែលជាបេក្ខភាពដ៏ល្អសម្រាប់តួនាទី… អតីតគ្រូបង្វឹក Man Utd ត្រូវបានគេនិយាយថា ចាប់អារម្មណ៍ក្នុងការដឹកនាំក្លិបនេះ ប៉ុន្តែគ្រាន់តែជាអ្នកចាត់ការបណ្តោះអាសន្នប៉ុណ្ណោះ៕