សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៤៤២ករណី» និងស្លាប់០៦នាក់បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃអង្គារ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី នៅថ្ងៃអង្គារ ១៤ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣៣៩ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៦នាក់ទៀតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃអង្គារគឺមានការកើនឡើងបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃចន្ទកន្លងទៅនេះដែលមានចំនួន៣៣៩ករណី។

សូមជម្រាបថ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៧៤,១៤៣ករណី និងស្លាប់សរុបនៅទូទាំប្រទេសកើនដល់៨០៤នាក់៕