
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន៣,៣៧០ករណីទៀត និងស្លាប់២៩នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះបានប្រកាសបន្តរកឃើញករណីឆ្លងថ្មីចំនួន ៣,៣៧០ករណីបន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២៩នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
បើប្រៀបធៀបកាលពីថ្ងៃអង្គារម្សិលមិញ ករណីស្លាប់មានការធ្លាក់ចុះ ខណៈករណីឆ្លងការមានកើនឡើងបើប្រៀបធៀបកាលពីថ្ងៃអង្គារមានចំនួន២.៨៦២ករណី។ ដោយឡែកកាលពីថ្ងៃអង្គារ អ្នកជំងឺកូវីដ១៩ចំនួន៤,៥៥៧ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងកូវីដ១៩ចំនួន២,១៧៨,២៧៦ករណី ក្នុងនោះជាសះស្បើយមានចំនួន២,១១០,៧០១នាក់។ ចំណែកចំនួនអ្នកស្លាប់មាន២១,១៦៦នាក់ក្នុងអំឡុងពេលរលកទី៣ និង ២១,២៦០នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕