សម្តេចតេជោ ៖ ជាលើកដំបូង បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ ដែលថ្ងៃនេះ កម្ពុជាមានអ្នកឆ្លង កូវីដថ្មី តែ៨នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា នៅថ្ងៃនេះ ជាលើកដំបូងហើយដែលកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ត្រឹមតែមួយខ្ទង់ ពោលគឺ៨នាក់ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕