សម្តេចតេជោ ហ៊ុន សែន ៖ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

សម្តេចតេជោ មានមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចំរើន និងអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍគ្រប់បែបយ៉ាងរហូតដល់សព្វថ្ងៃនេះដោយសារសន្តិភាព គឺជាកត្តាធំបំផុត ដែលមិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញនូវសន្តិភាព ដែលកម្ពុជារកបាន ដោយលំបាកនោះឡើយ ហើយសន្តិភាពនេះបានធ្វើឲ្ជាក់ស្តែងរាជធានីភ្នំពេញនេះតែម្តង។

សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាព គឺត្រូវតែពង្រឹង មិនត្រូវឲ្យប្រទេសប្រតិកិរិយាណា មកបំផ្លាញបាននោះឡើយ ហើយអ្នកណាថាអ្វីក៏ថាទៅចុះ ការធ្វើនេះ គឺដើម្បីភាពសុខសាន្តរបស់ប្រជាពលខ្មែរតែមួយគត់៕