សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ៨៩ភាគរយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ ៨៩ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាម យុទ្ធសាស្ត្រផ្ការីក។ សម្តេចតេជោ ពេញចិត្តលើភាពក្លាហានរបស់កុមារ និងយុវវ័យលើការចាក់វ៉ាក់សាំងបានច្រើន និងមានរបៀបរៀបរយ ដែលគួរអោយសរសើរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោបានបញ្ជាក់ជាថ្មីម្តងទៀតថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុង ការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ គឺដើម្បីបញ្ជៀសមិនឲ្យប្រជាពលរដ្ឋខ្មែរស្លាប់គរជើងគ្នា ដោយសារមេរោគកូវីដ១៩នេះ ខណៈប្រទេសខ្លះបានកើតមានហើយនូវករណីស្លាប់បែប នេះ៕