
កីឡាករជម្រើសជាតិ៦រូបដែលកំពុងព្យាបាលជំងឺកូវីដនៅបារ៉ែន ធ្វើតេស្តរហ័សអវិជ្ជមានទាំងអស់គ្នា
ថ្ងៃចេញផ្សាយៈ ខែតុលា 19, 2021
ភ្នំពេញ ៖ កីឡាករជម្រើសជាតិកម្ពុជា៦រូបដែលកំពុងព្យាបាលជំងឺកូវីដ-១៩ នៅបារ៉ែន ធ្វើតេស្តរហ័សទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា។ យ៉ាងណាក្តី កីឡាករទាំង៦ត្រូវរង់ចាំធ្វើតេស្តម៉ាស៊ីនធំម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ទើបអាចវិលត្រឡប់មកផ្ទះវិញ ។
សូមជម្រាបថា កីឡាករ ៦រូបដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសបារ៉ែន រួមមានកីឡាករ គួច សុកុម្ភ, ចាន់ វឌ្ឍនាកា, កែវ សុខសិលា, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី៕