AFF Suzuki Cup 2020 ៖ ថៃ និង​សិង្ហ​បុរីដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​

បរទេស ៖ ក្រុម​ជម្រើសជាតិ​ថៃ និង សិង្ហ​បុរី បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup 2020 សម្រាប់​ពូ​ល A ក្រោយ​បាន​យកឈ្នះ​គូ​ប្រជែង​រៀងៗ​ខ្លួន​កាលពី​យប់មិញ​។​

​សម្រាប់​ជំនួប​លើក​ទី​៣​យប់មិញ ក្រុម​ដំរី​ខៀវ​ថៃ​បាន​យកឈ្នះ​លើ​ក្រុម​ហ្វីលីពីន ២-១ ខណៈ​សិង្ហ​បុរី បាន​យកឈ្នះ​លើ​ក្រុមទី​ម័​រ​ខាងកើត ២-០ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​មាន​៩​ពិ​ន្ទ​ពេញ​ដូចគ្នា​។​ដូច្នេះ​ការប្រកួត​បិទ​ពូ​ល​នៅ​ថ្ងៃទី​៩ ខែធ្នូ រវាង​ក្រុម​ថៃ និង​សិង្ហ​បុរី នឹង​កាត់ក្ដី​ថា​ក្រុម​ណា​ឡើងឈរ​កំពូល​តារាង​ពូ​ល A ៕