សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៧៤ករណី និងស្លាប់០៣នាក់បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃពុធ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៤៧៤ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៣នាក់ទៀតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃពុធគឺមានការកើនឡើងបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃអង្គារកន្លងទៅនេះដែលមានចំនួន៤៤២ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៧៤,៦១៧ ករណី និងអ្នកស្លាប់សរុបកើនដល់៨០៧នាក់៕