
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន៣,៦៨៤ករណី និងស្លាប់២៦នាក់ទៀត
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីចំនួន ៣,៦៨៤ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហវាចំនួន២៦នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ចំនួនអ្នកស្លាប់ការធ្លាក់ចុះ បើប្រៀបធៀបកាលពីថ្ងៃពុធមានចំនួន២៩នាក់ ខណៈករណីឆ្លងថ្មីមានការកើនឡើងដែលរាយការណ៍កាលពីព្រឹកថ្ងៃពុធ មានចំនួន៣.៣៧០ករណី ។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន៤,៥៣១នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅដើមឆ្នាំមុន មានករណីឆ្លងចំនួន ២,១៨១,៩៦០ករណី ក្នុងនោះជាសះស្បើយមានចំនួន ២,១១៥,២៣២នាក់។ចំនួនអ្នកស្លាប់មាន២១,១៩២នាក់ក្នុងអំឡុងពេលរលកទីបី និង ២១,២៨៦នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕