សហរដ្ឋអាមេរិកមានមនុស្សជាង ១៣៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៦៩០នាក់ស្លាប់ក្នុង ១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣៦,៥៩០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៦៩០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥១,២៩០,៩៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២៣,៣៩០នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៣៤លាននាក់៕