
ជនចំណាកស្រុកឥណ្ឌូណេស៊ី១១នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ករណីលិចទូកនៅម៉ាឡេស៊ី
ថ្ងៃចេញផ្សាយៈ December 16, 2021
ម៉ាឡេស៊ី ៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់ជនចំណាកស្រុកឥណ្ឌូណេស៊ី១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតត្រូវបានគេជឿថា កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានក្រឡាប់លិចកាលពីថ្ងៃពុធ អំឡុងពេលមានព្យុះនៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី។
អាជ្ញាធរនិយាយថា ទូកដែលត្រូវបានគេជឿថា ដឹកជនចំណាកស្រុកចំនួន៥០នាក់បានលិចនៅពេលព្រឹកជិតរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ មនុស្ស១៤នាក់ផ្សេងទៀតនៅលើទូកត្រូវបានជួយសង្គ្រោះ ខណៈ២៥នាក់ទៀតនៅតែបាត់ខ្លួន។
អ្នកបាត់ខ្លួនទាំងអស់ ត្រូវបានគេជឿថាបានហែលទៅរកកន្លែងលាក់ខ្លួន ឬលង់ទឹកស្លាប់ ហើយអាជ្ញាធរបានដាក់ពង្រាយទូក និងយន្តហោះដើម្បីតាមប្រមាញ់ពួកគេ៕