ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧នាក់, ជាសះស្បើយ១៣នាក់, ស្លាប់៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧នាក់, អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ១នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០, ៣៩៧ ជាសះស្បើយសរុបចំនួន១១៦, ៧៥៩ និងស្លាប់សរុបចំនួន ២, ៩៩៨៕