
វៀតណាមនឹងរៀបចំស៊ីហ្គេម នាពាក់កណ្ដាលខែឧសភា ឆ្នំា២០២២
ថ្ងៃចេញផ្សាយៈ ខែតុលា 19, 2021
វៀតណាម ៖ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានធ្វើការអះអាងថា នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ ការអះអាងនេះ ធ្វើឡើងចំពោះមុខសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលានេះ។
ប៉ុន្ដែមិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់តែប្ដេជ្ញានឹងធ្វើឲ្យបាននៅពាក់កណ្ដាលខែឧសភា។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ»៕