លោកជំទាវ ឱ វណ្ណឌីន ៖ មកទល់ពេលនេះ​ អ្នកជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុង​ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ​

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកទល់ពេលនេះ​ អ្នកជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុង​ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ​ ហើយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។ យើងរកឃើញអូមីក្រុងតែមួយករណីនេះទេ។

ជាមួយគ្នានេះ លោកជំទាវក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំភ័យពេក​ តែក៏កុំហ៊ានពេកដែរ​ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ​ “៣ការពារ​ និង៣កុំ​ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់ដូសមូលដ្ឋាន​ និងដូសទីបី​ នៅពេលដល់វេនលោកអ្នក”​ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ជាពិសេសពពួកបម្លែងខ្លួនថ្មី​ និងដើម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩៕