
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា នេះ
ពិភពលោក ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨១៩,៦៥១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧២,៧៧១នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣៥,៣៨៤នាក់ (ស្លាប់ ១៤២,៩៩៩នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧២៧,២៨៦នាក់ (ស្លាប់ ៤០,៧៦១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៣៩៦,១២១នាក់ (ស្លាប់ ២៧,៩៩៣នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៧៩៣,៨១២នាក់ (ស្លាប់ ១៨,៣៣៦នាក់), វៀតណាម ឆ្លងចំនួន ៨៦៧,២២១នាក់ (ស្លាប់ ២១,២៦៩ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៨,៨៧៥នាក់ (ស្លាប់ ១៨,៣៨៨នាក់), សិង្ហបុរី ឆ្លងចំនួន ១៥០,៧៣១នាក់ (ស្លាប់ ២៣៩នាក់), កម្ពុជា ឆ្លងចំនួន ១១៦,៨៦០នាក់ (ស្លាប់ ២,៦៧០នាក់), ទ្បាវ ឆ្លងចំនួន ៣២,៣១៤នាក់ (ស្លាប់ ៤០នាក់) និងព្រុយណេ ឆ្លងចំនួន ១១,០៤៧នាក់ (ស្លាប់ ៧៦នាក់)៕