
ជប៉ុនអនុម័តឲ្យប្រើវ៉ាក់សាំង Moderna ជាដូសជំរុញ ខណៈកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ Omicron
តូក្យូ ៖ ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ការយល់ព្រមបន្ទាន់មួយក្នុងការប្រើប្រាស់ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna Inc. របស់សហរដ្ឋអាមេរិក ក្នុងការចាក់ជាដូសជំរុញ ខណៈដែលប្រទេសនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់នូវការឆ្លងនៃវីរុស Omicron ។
ការអនុម័តនេះធ្វើឡើង ស្របពេលដែលក្រសួងបានផ្តល់ភ្លើងខៀវ កាលពីខែមុន ដើម្បីប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer Inc. ជាដូសជំរុញ។ ទន្ទឹមនោះ រដ្ឋមន្ត្រីសុខាភិបាលជប៉ុនលោក Shigeyuki Goto បាននិយាយនៅចំពោះមុខសភាថា ការចាក់ដូសជំរុញ ដោយប្រើប្រាស់វ៉ាក់សាំង Moderna នេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមខែក្រោយ ពោលគឺឆ្នាំ២០២២ខាងមុខ។
សូមជម្រាបថា ប្រទេសជប៉ុន បានកំណត់ចន្លោះពេល ៨ ខែ តាមគោលការណ៍ រវាងការចាក់លើកទី ២ និងការចាក់ដូសជំរុញ ដោយបារម្ភពីការរីករាលដាលនៃវីរុស Omicron ៕