ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ  

ខេត្តក្រចេះ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងស្ទាបស្ទង់ស្រង់មតិស្តីពីការអនុវត្ត ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងឈានមកដល់នាពេលខាងមុខ។

ក្នុងពិធីសំណេះសំណាលនាប្រជាពលរដ្ឋនាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវក្រុមការងារ និងប្រតិភូអមដំណើរ រួមនិងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោកប្រធាន អនុប្រធាន មន្ទីរក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុក កងកម្លាំងលោក មេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ៕ ដោយ ៖ ស៊ាន ចន្ទ័ដា