
សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសគិតត្រឹមថ្ងៃទី១១ ខែតុលា បានចំនួន ១៣,៥១០,២៨៥នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 12, 2021
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៥១០,២៨៥នាក់។ ក្នុងនោះរួមមាន ៖ ១/ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩២៣,៥១៧នាក។ ២/ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦៨,២៩២នាក់។ ៣/ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨១៨,៤៧៦នាក់៕