ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤១លាន ៨៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩២ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤១, ៨៦៧,១៥២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩២០,៣០៥នាក់ និងជាសះស្បើយឡើងវិញ ២១៩,១៩៣,៦៤៨នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៥,៩០២,៥៧៥នាក់ ស្លាប់ចំនួន ៧៤៦,៤១៥នាក់ និងជាសះស្បើយចំនួន ៣៥,៥៧២,៨២៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ០៩៣,៣៨៧ នាក់ ស្លាប់ចំនួន ៤៥២,៤៨៥នាក់ និងជាសះស្បើយ ៣៣,៤៥១, ១៧០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៦៥១,៩១០នាក់ ស្លាប់ ៦០៣,៥២១នាក់ និងជាសះស្បើយ ២០,៨១៣,៤០៨នាក់៕