ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៥៣៦,៦៤៣នាក់ កើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៩,៤០៦ក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦០,១៤៨នាក់ (ស្លាប់ ១៤៣,៩៨៦នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៧,៤៦៤នាក់ (ស្លាប់ ៥០,៥៧០នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧១១,៤០២នាក់ (ស្លាប់ ៣១,០៤៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១៨៥,៤៩៧នាក់ (ស្លាប់ ២១,៣២៥នាក់), វៀតណាម ឆ្លងចំនួន ១,៥០៨,៤៧៣នាក់ (ស្លាប់ ២៩,១០៣ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៧,៩៣១នាក់ (ស្លាប់ ១៩,២០៨នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៥,៣៨៤នាក់ (ស្លាប់ ៨០៩នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤០៥នាក់ (ស្លាប់ ៣,០០១នាក់), ទ្បាវ ឆ្លងចំនួន ៩៤,៥៥៤នាក់ (ស្លាប់ ២៦២នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៣៨៥ នាក់ (ស្លាប់ ៩៨នាក់)៕