
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន៣,១៣២ករណីទៀត និងស្លាប់២៨នាក់
ថ្ងៃចេញផ្សាយៈ December 18, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសៅរ៍នេះបានប្រកាសបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗ ចំនួន ៣,១៣២បន្ថែតទៀត និងអ្នកស្លាប់ចំនួន២៨នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងខាងលើគឺមាន៣,០៣៩ករណីជាប្រជាជនទូទៅ និង ៣៣ករណីទៀតជាអ្នកទោសនៅក្នុងពន្ធនាគារ។ ដោយឡែកកាលពីថ្ងៃសុក្រម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន៣,២៧៨នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីដើមឆ្នាំមុន មានករណីឆ្លងកូវីដ១៩ចំនួន ២,១៨៨,៦២៩ករណី ដោយក្នុងនោះ ជាសះស្បើយចំនួន ២,១២៣,៩៦៩នាក់។ ដោយឡែកចំនួនអ្នកស្លាប់មាន២១,១៦១នាក់ក្នុងអំឡុងពេលរលកទីបី និង ២១,៣៥៥នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕