
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដចំនួន៩.១២២ករណីថែមទៀត និងស្លាប់៧១នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 19, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៩.១២២ករណី និងមានអ្នកស្លាប់ចំនួន៧១នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
ដោយឡែក នៅថ្ងៃច័ន្ទម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១០.៧៣១ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៧៧៤.០៧១ នាក់ដែលក្នុងនោះ ១.៦៥១.៥៥៥ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.៣១៣ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៨.៤០៧ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕