ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់, ជាសះស្បើយ១១នាក់ និងមិនមានអ្នកស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៧នាក់, អ្នកជំងឺចំនួន១១នាក់ជាសះស្បើយនិងមិនមានអ្នកស្លាប់នោះទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០,៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨០៣នាក់, ស្លាប់សរុបចំនួន៣,០០៥នាក់៕