សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៩៥ករណី ក្នុងនោះ៤៥ករណី Omicron

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ១៩៥ករណីបន្ថែមទៀត ក្នុងនោះ៤៥ករណី Omicron និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ២នាក់បន្ថែមទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៧៦,១០៥ករណី និងស្លាប់កើនដល់៨១៥នាក់៕