
Man Utd នឹងតែងតាំងលោក Richard Arnold ជានាយកប្រតិបត្តិថ្មី
មេនឆេស្ទើ ៖ សារព័ត៌មាន Sky News បានរាយការណ៍កាលពីថ្ងៃចន្ទថា Manchester United នឹងតែងតាំងនាយកគ្រប់គ្រងលោក Richard Arnold ជានាយកប្រតិបត្តិថ្មីរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយជំនួសតំណែងអនុប្រធានប្រតិបត្តិលោក Ed Woodward ។
ក្លឹបដែលលេងនៅ Premier League ដែលមិនមាននាយកប្រតិបត្តិចាប់តាំងពីការចាកចេញរបស់លោក David Gill ក្នុងឆ្នាំ ២០១៣មក។ការតែងតាំងនេះនឹងបង្ហាញពីការផ្លាស់ប្តូរដ៏ធំជាលើកទី២ នៅក្នុងរយៈពេលប៉ុន្មានខែនេះសម្រាប់ក្លិបបិសាចក្រហម បន្ទាប់ពីខ្លួនបានផ្លាស់ប្តូរអ្នកចាត់ការ Ole Gunnar Solskjaer កាលពីខែមុន។
លោក Arnold ធ្លាប់ជានាយកផ្នែកពាណិជ្ជកម្មរបស់ក្លិបរហូតដល់ឆ្នាំ២០១៣។ ការតែងតាំងរបស់លោក នឹងត្រូវអមដោយការផ្លាស់ប្តូរមន្ត្រីមួយចំនួន ជាផ្លូវដែលក្រុមហ៊ុនកំពុងដំណើរការ៕