ទីក្រុង​ហូជីមិញ​នឹង​ទទួលរង​នូវ​កម្រិត​កាំរ​ស្មើ UV ដ៏​គ្រោះថ្នាក់​នៅ​សប្តាហ៍​នេះ​

​ហូជីមិញ ៖ យោងតាម​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការព្យាករណ៍​ធនធាន​ជល​សាស្ត្រ​ឧតុនិយមវៀតណាមបានបញ្ជាក់ថា ស​ន្ទ​ស្សន៍​កាំរ​ស្មើ​អ៊ុ​ល​ត្រា​វី​យូ​ឡេ (UV) នៅ​ទីក្រុង​ហូជីមិញ​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​កាលពី​ថ្ងៃ​ចន្ទ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅតែ​ខ្ពស់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ ​

​ស​ន្ទ​ស្សន៍​កាំរស្មី UV នៅក្នុង​ទីក្រុង​ភាគខាងត្បូង​គឺ​ខ្ពស់​កម្រិត ៧ នៅ​ចន្លោះ​ម៉ោង ១១ ៖ ០០​នាទី​ព្រឹក​ដល់​ម៉ោង ២:០០​នាទី​រសៀល ដោយ​ឡើងដល់ ៧.៦ នៅពេល​ថ្ងៃត្រង់​ថ្ងៃ​ចន្ទ​។​ ទីក្រុង Can Tho នៃ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​បាន​កត់ត្រា​កម្រិត​កាំរស្មី UV ខ្ពស់បំផុត​ទី​២​នៅក្នុង​ប្រទេស​ជាមួយនឹង​ក​ម្រិ​យ ៧.៣ បន្ទាប់មក​ទីក្រុង Nha Trang ភាគខាងត្បូង​ដែលមាន​កម្រិត ៧.១ ។​

​ចាប់ពី​ថ្ងៃទី ២១​ដល់​ថ្ងៃទី ២៣ ខែធ្នូ កាំរស្មី UV នៅ​ទីក្រុង​ហូជីមិញ និង​តំបន់​ភាគខាងត្បូង​មួយចំនួន នឹងមាន​ចន្លោះ​ពី​កម្រិត​៦​ទៅ​៧​។ ចំណែក​នៅ​ទីក្រុង​ហាណូយ វិញ កម្រិត​មាន​ប្រហែល ៦ ក្នុងអំឡុង​ពេលនេះ​។​

យោងតាម​ស​ន្ទ​ស្សន៍​កាំរស្មី UV សកល​របស់​អង្គការ​សុខភាព​ពិភពលោក កម្រិត​កាំរស្មី UV ត្រូវបាន​វាស់​លើ​មាត្រដ្ឋាន​ពី ០ (​ទាប​) ដល់ ១១+ (​ខ្ពស់បំផុត​)​។​ ស​ន្ទ​ស្សន៍​កាំរស្មី​UV ៦​និង​៧​ត្រូវបាន​ចាត់ទុកថា “​ខ្ពស់​” ហើយពី ៨​ទៅ​១០​គឺ “​ខ្ពស់​ខ្លាំង​” ដែល​អាចធ្វើ​ឲ្យ​ស្បែក​របស់​មនុស្ស រលាក​ក្នុង​រយៈពេល​តិចជាង​២៥​នាទី​។​ ទន្ទឹមនឹងនេះ​កម្រិត ១១ និង​ច្រើនជាង​នេះ ត្រូវបាន​ចាត់ទុកថា “​ខ្លាំង​បំផុត​” ហើយ​អាច​បណ្តាលឱ្យ​រលាក​ដល់​ភ្នែក និង​ស្បែក​ដែល​មិនបាន​ការពារ​ក្នុង​រយៈពេល​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ​។ ការប៉ះពាល់​យូរ​ទៅនឹង​កាំរស្មី UV អាច​នាំឱ្យ​កើត​មហារីក​ស្បែក ឬ​ខូច​ប្រព័ន្ធ​ភាពស៊ាំ​។​

​ដើម្បី​ជៀសវាង​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​វិទ្យុសកម្ម​កាំរស្មី UV និង​ជំងឺ​គ្រុនក្តៅ ដោយមាន​ការណែនាំ​ឲ្យប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ ពាក់អាវ មួក វ៉ែនតា និង​ស្រោមដៃ ហើយ​រក្សា​ជាតិ​ទឹក​នៅពេល​ចេញ​ក្រៅ​៕