
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ ចំនួន២,៤៧៦ករណីបន្ថែមទៀត និងស្លាប់៣២នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសបន្តរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីៗចំនួន ២,៤៧៦នាក់បន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាច់សាហាវនេះចំនួន៣២នាក់ ទៀតផងដែរ ក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយនេះ។
ចំនួនអ្នកស្លាប់មានការកើនឡើងបើប្រៀបធៀបកាលពីម្សិលមិញចំនួន ៣១ នាក់ និងករណីឆ្លងចំនួន ២.៥២៥ ករណី។ ដោយឡែកកាលពីថ្ងៃចន្ទម្សិលមិញ អ្នកជំងឺ កូវីដ១៩ ចំនួន ៣,៦៤៩ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីផ្ទុះឡើងនូវជំងឺរាតត្បាតនេះនៅដើមឆ្នាំមុន ប្រទេសថៃមានករណីឆ្លងកូវីដ១៩ចំនួន ២,១៩៦,៥២៩ ករណី ដោយក្នុងនោះជាសះស្បើយមានចំនួន ២,១៣៦,១៩៧នាក់។ ចំណែក អ្នកស្លាប់មានចំនួន ២១,៣៤៦ នាក់ក្នុងអំឡុងពេលរលកទីបី និង ២១,៤៤០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕