ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់, ជាសះស្បើយ១២នាក់ និងមិនមានអ្នកស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបន្តរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៤នាក់, អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០,៤២៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨១៥នាក់, ស្លាប់សរុបចំនួន៣,០០៥នាក់៕