ប្រធាន​គណបក្ស​ខ្មែរ​ក្រោក William Guang ជាមេខ្លោង​ដឹកនាំ​ក្រុមចោរប្លន់​ផ្ទះ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ពិតមែន​

​​ភ្នំពេញ ៖ សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សំដី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មក​ចុះផ្សាយ​ដោយ​លោក​បាន​ឲ្យ​ដឹងថា មេខ្លោង​ក្រុមចោរប្លន់ ឈ្មោះ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ដឹកនាំ​បក្ខពួក​ធ្វើ​សកម្មភាព​ប្លន់​អ្នកលក់​ឡេ ឈ្មោះ អ៊ា​ន សៀវ​ម៉ី ពិតមែន ខណដែល​ខ្លួន​ជា​អ្នករៀបចំ​ផែនការ​នេះ​ផងដែរ​។​

សូមជម្រាបថា ក្រោយ​ឃាត់ខ្លួន​ជ​នស​ង្ស​យ័ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដកហូត​វត្ថុតាង​រួមមាន​អាវុធ​វែង​ចំនួន​១​ដើម​និង​អាវុធខ្លី​៣​ដើម​រួមទាំង​សម្ភារៈ​មួយចំនួន​ថែមទៀត​។ ការចាប់​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ជាប់​ពាក់​ព​ន្ធ័​នឹង​ករណី​ប្លន់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ​ស្ថិតនៅ​ទីតាំង​បុរី​ប៉េង ហួត ផ្លូវ​៦០​ម៉ែត្រ​។​

ករណី​ប្លន់​ខាងលើនេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្មាំ​២០២១ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​V01 ស្ថិតក្នុង​ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​យ៉ាងហោចណាស់​ជន​ស​ង្ស​យ័​ចំនួន​១៤​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់​ព​ន្ធ័​ករណី​ប្លន់​នោះ​៕