ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលនានានៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន ២ខ្នងដែល១អគារៗ មានទំហំ១០,៥០មគុណ៣៦ម កម្ពស់១ជាន់ និងអគារបន្ទប់ទឹករួម ២ខ្នង ដែល១ខ្នងៗមានទំហំ ២១មគុណ៦ម និងការស្ថាបនាផ្លូវបេតុងចំនួន៧ខ្សែ មានប្រវែងសរុប៥២៥ម ទទឹង៧ម កំរាស់ ១៥០ម.ម ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តាមរយៈ ឯកឧត្តមបណ្ឌិត  ហ៊ុន  ម៉ាណែត  មេបញ្ជាការកងទ័ពជើងគោក។

សូមបញ្ជាក់ផងដែរថា អគារទាំងពីរខ្នងខាងលើត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រោមអធិតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផល ៩៥% ហើយ ៕ ដោយ ៖ ទឹង សុភាព