ស្ត្រីម៉េម៉ាយមានជីវភាពខ្វះខាត (ផ្ទុកមេរោគអេដស៍) ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ជួន ចាន់ឫទ្ធី អភិបាលរងក្រុងស្វាយរៀង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជាក្រុងស្វាយរៀង និងសហការីបានចុះជួបសំណេះសំណាល និងយកអំណោយផ្ដល់ដល់គ្រួសារក្រីក្រស្ត្រីម៉េម៉ាយដែលមានជីវភាពខ្វះខាត (ផ្ទុកមេរោគអេដស៍) ១គ្រួសារ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង នារសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២១។

លោក ជួន ចាន់ឫទ្ធី អភិបាលរងក្រុងស្វាយរៀងនិងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមក្រុងស្វាយរៀងបាននាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោកក៏បានផ្តាំផ្ញើបន្ថែមដល់ស្ត្រីឈ្មោះ ឡាយ ស៊ីណាត អាយុ៤៨ឆ្នាំ ដែលមានជីវភាពខ្វះខាត (ផ្ទុកមេរោគអេដស៍) សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដោយធ្វើការហាត់ប្រាណជាប្រចាំ ក៏ដូចជាការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ជៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវចេះរៀនរស់តាមបែបគន្លងថ្មីក្នុងបរិបទកូវីដ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន អង្ករ៣០គីឡូ មីម៉ាម៉ា ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខកំប៉ុងម៉ាស ជែលលាងដៃ កាធុនញូម ឆ្នាំងបាយសម្លរ វែកបាយសម្លរកញ្ច្រែងជ័រជ្រុញត្បាល់បុកគ្រឿងនិងថវិកាចំនួន ៥ ម៉ឺនរៀលផងដែរ៕ ដោយ ៖ ភក្តី