ស្ថានភាពជំងឺកូវីដ-១៩​ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែឆ្នូ នេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦៣២,៩៩៨នាក់ កើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០០,៩២៥នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦០,៨៩៣នាក់ (ស្លាប់ ១៤៤,០២៤នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៧,៧១៩នាក់ (ស្លាប់ ៥០,៧៩៤នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧២៤,៦៨៤នាក់ (ស្លាប់ ៣១,១៩២នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១៩៦,៥២៩នាក់ (ស្លាប់ ២១,៤៤០នាក់), វៀតណាម ឆ្លងចំនួន ១,៥៧១,៧៨០នាក់ (ស្លាប់៣០,០៤១ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៨,៦៣៩នាក់ (ស្លាប់ ១៩,២៣០នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៦,៣៨៥នាក់ (ស្លាប់ ៨១៧នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤២៧នាក់ (ស្លាប់ ៣,០០៥នាក់), ទ្បាវ ឆ្លងចំនួន ១០០,៥២៤នាក់ (ស្លាប់ ២៨៤នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៤១៨នាក់ (ស្លាប់៩៨នាក់)៕