
Premier League រកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៩០ករណីទៀត
អង់គ្លេស ៖ សរុបករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៩០ករណីថែមទៀត មកក្លិបទាំង២០ ត្រូវបានរាយការណ៍ ដោយលីគកំពូលអង់គ្លេស Premier League នៅថ្ងៃចន្ទ ដែលចំនួននេះច្រើនជាង២ដង នៃកំណត់ត្រាប្រចាំសប្តាហ៍ខ្ពស់បំផុតពីពេលមុន។
កាលពីសប្តាហ៍មុន លីគបាល់ទាត់កំពូលរបស់អង់គ្លេស បានបញ្ជាក់ថា មានកីឡាករ និងបុគ្គលិកក្លិប ចំនួន៣,៨០៥នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ចម្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ក្នុងចំណោមនោះ៤២ករណី គឺជាករណីវិជ្ជមានថ្មី។
Premier League បានដាក់អនុវត្តឡើងវិញ នូវវិធានការអាសន្នរបស់ខ្លួន ចាបតាំងពីពេលនោះមក ហើយបានបង្កើនការធ្វើតេស្ត លើកីឡាករ និងបុគ្គលិកក្លិបជាប្រចាំថ្ងៃ តាមរយៈឧបករណ៍តេស្តរហ័ស និង២ដងក្នុងមួយសប្តាហ៍ តាមម៉ាស៊ីន PCR ខណៈកាលពីពេលមុន ធ្វើឡើងតាមឧបករណ៍តេស្តរហ័ស២ដង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
ការប្រកួតជាច្រើន ត្រូវបានពន្យារពេល ដោយសារតែក្លិបជាច្រើន បានរងនូវការផ្ទុះឡើងពីមេរោគកូវីដ១៩។ ប៉ុន្តែលីគ បានបញ្ជាក់ថា ពួកគេអាចនឹង “បន្តការប្រកួតនាពេលបច្ចុប្បន្ន តាមដែលអាចធ្វើទៅបានដោយសុវត្ថិភាព” បន្ទាប់ពីក្លិបទាំង២០ បានជួបប្រជុំគ្នា កាលពីថ្ងៃចន្ទ។ Premier League ក៏បានអះអាងដែរថា ៨៤ភាគរយនៃកីឡាកររបស់ខ្លួន បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ យ៉ាងហោចណាស់១ដូស៕