ថ្ងៃនេះ ​ថៃមាន​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​២,៥៣២​ករណីទៀត ​និង​ស្លាប់​៣១​នាក់​

បាងកក ៖ ​ក្រសួងសុខាភិបាល​ថៃ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បានប្រកាសរកឃើញ​ករណី​ឆ្លង​ថ្មីៗ ​ចំនួន​២.៥៣២ករណីបន្ថែមទៀត និង​អ្នកស្លាប់​ដោយសារ​ជំងឺដ៏កាចសាហាវនេះ​ចំនួន៣១នាក់ទៀត ​ក្នុងអំឡុងពេល២៤ ម៉ោង​ចុង​ក្រោយនេះ​។​

​ចំនួន​នេះ​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​អ្នកស្លាប់​មាន​ចំនួន ៣២​នាក់ និង​ករណី​ឆ្លង​ថ្មី​ចំនួន​២,៤៧៦​ករណី​។ ដោយឡែក​កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​៣,១៩១​នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ចំនួន ២,១៩៩,០៦១​ករណី ដោយ​ក្នុងនោះ​ជាសះស្បើយ​ចំនួន​២,១៣៩,៣៨៨​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់មាន​២១,៣៧៧​នាក់​ក្នុងអំឡុងពេល​រលក​ទី​បី និង ២១,៤៧១​នាក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕