
ក្រសួងប្រកាសចាក់វ៉ាក់សាំងជូនក្រុមមនុស្សចំនួន៤ដែលមានហានិភ័យខ្ពស់ពីជំងឺកូវីដ
ថ្ងៃចេញផ្សាយៈ ខែតុលា 19, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។
ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមមនុស្សលើ និងអំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ទៅទទួលវ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា៕