ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧៦លាន ៥៧ម៉ឺននាក់ ស្លាប់ជាង ៥លាន ៣៨ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧៦, ៥៧៣,៩០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣៨៤,៦២៨នាក់ និងជាសះស្បើយឡើងវិញ ២៤៨,០១៦,៧៣១នាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៥២, ២៥៣,៨៤៨នាក់ ស្លាប់ចំនួន ៨៣០,៩៩០នាក់ និងជាសះស្បើយចំនួន ៤០,៨០១, ២៣២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៧៥៨,០៧៨ នាក់ ស្លាប់ចំនួន ៤៧៨,០៦១នាក់ និងជាសះស្បើយ ៣៤,១៩៥, ០៦០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ២១៩,៤៧៧នាក់ ស្លាប់ ៦១៧,៩៩១នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់៕