ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦៥៦,៣៩៣នាក់ កើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០១,៣៣៤នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦១,០៧២នាក់ (ស្លាប់ ១៤៤,០៣៤នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៧,៧៨៤នាក់ (ស្លាប់ ៥០,៩១៦នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧២៨,២០៣នាក់ (ស្លាប់ ៣១,២២១នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១៩៩,០៦១នាក់ (ស្លាប់ ២១,៤៧១នាក់), វៀតណាម ឆ្លងចំនួន ១,៥៨៨,៣៣៥នាក់ (ស្លាប់ ៣០,២៥១ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៨,៨៣៨នាក់ (ស្លាប់ ១៩,២៣៥នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៦,៧២០នាក់ (ស្លាប់ ៨១៨នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤៣០នាក់ (ស្លាប់ ៣,០០៦នាក់), ទ្បាវ ឆ្លងចំនួន ១០០,៥២៤នាក់ (ស្លាប់ ២៨៤នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៤២៦នាក់ (ស្លាប់៩៨នាក់)៕