វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៦១៩ករណីទៀត និងស្លាប់១១៥នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣,៦១៩ករណី និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន១១៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។

ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០២ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន ១,៥២៧នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៤៣,២៨១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨៤,៧៤៨នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,៦៧០នាក់៕