សម្តេចតេជោ ៖ ទោះខ្ញុំឈប់ធ្វើនាយករដ្ឋមន្រ្តី ក៏ដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ថ្លែងជាសាធារណៈ នៅសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីក៏ដោយ តែលោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕