ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧៧លាន ៥២ម៉ឺននាក់ ស្លាប់ជាង ៥លាន ៣៩ម៉ឺននាក់

ភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧៧, ៥២៣,០៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣៩៣,៣៧៤នាក់ និងជាសះស្បើយឡើងវិញ ២៤៨,៦០៦,១៩៨នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៥២, ៥១០,៩៧៨នាក់ ស្លាប់ចំនួន ៨៣៣,០២៩នាក់ និងជាសះស្បើយចំនួន ៤០,៩០៨, ១៤៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៧៦៣,៣០៥ នាក់ ស្លាប់ចំនួន ៤៧៨,៤៦៨នាក់ និងជាសះស្បើយ ៣៤,២០១, ៩៦៦នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ២២២,៩២៨នាក់ ស្លាប់ ៦១៨,១២៨នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់៕