ណាហ្គាវើលដ៏ប្រកាសមិនបន្ដកិច្ចសន្យាថ្មីជាមួយគ្រូបង្វឹក លោក មាស ចាន់ណា

ភ្នំពេញ ៖ ក្លឹប​បាល់ទាត់​ណាហ្គា​វើ​ល នៅថ្ងៃនេះ​បាន​ជូនដំណឹងជាផ្លូវការ​ឲ្យ​ដឹងថា លោក មាស ចាន់ណា នឹងត្រូវ​ចាកចេញ​ពី​ក្លឹប​នៅ​ចុងខែ​នេះ បន្ទាប់ពី​កិច្ចសន្យា​របស់គាត់​ផុតកំណត់​។​

​ជាមួយគ្នា​នោះដែរ​ក្លឹប​បាល់ទាត់​ណាហ្គា​វើ​ល ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គាត់​ដែល​បាន​បំពេញការងារ​សំរាប់​ក្លឹប​របស់​យើង​កន្លងមក​ទាំង​ជា​កីឡាករ និង​ជា​គ្រូបង្វឹក​ផង​។​ក្លិប​សូម​ជូនពរ​ឱ្យ​គាត់​បន្ត​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ជា​គ្រូបង្វឹក​នាពេល​អនាគត​។​

​សូមជម្រាបថា លោក មាស ចាន់ណា បាន​រួមរស់​ជាមួយ​ក្លិប​ណាហ្គា​វើ​លដ៍​អស់​រយៈពេល ២០​ឆ្នាំ​គត់​ដោយ​រាប់​ចាប់តាំងពី​នៅ​ប្រកប​អាជីព​ជា​កីឡាករ​ចំនួន ១៣​ឆ្នាំ​ហើយ​លោក​បាន​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១២ និង​បន្ត​ជា​គ្រូ​បង្គោល​ក្លិប ៧​ឆ្នាំ​បន្ថែមទៀត​រហូតដល់​ប​ច្ចុ​ប្បន្ន​៕