
ប្រមុខ WHO ៖ ការប្រញាប់ប្រញាល់ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសជំរុញបន្ថែមក្នុងប្រទេសអ្នកមាន កំពុងធ្វើឱ្យមានវិសមភាពកាន់តែខ្លាំង
អន្តរជាតិ ៖ ប្រធានអង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃពុធ ថាការប្រញាប់ប្រញាល់នៅក្នុងប្រទេសអ្នកមានដើម្បីចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសជំរុញបន្ថែម កំពុងធ្វើឱ្យមានវិសមភាពកាន់តែខ្លាំង ក្នុងការការទទួលបានវ៉ាក់សាំងដែលកំពុងពន្យារពេលការរីករាលដាល នៃជំងឺរាតត្បាតសកលនេះ។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានទទូចថា អាទិភាពត្រូវតែទទួលបាននៅវ៉ាក់សាំងដល់ជនងាយរងគ្រោះគ្រប់ទីកន្លែង ជាជាងផ្តល់ដូសជំរុញលើវ៉ាក់សាំងដែលបានចាក់រួចហើយ។ លោកបានប្រាប់អ្នកយកព័ត៌មានថា “គ្មានប្រទេសណាអាចដើរចេញពីជំងឺរាតត្បាតកូវីដ១៩បានទេ” ។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានរិះគន់ជាយូរមកហើយ លើវិសមភាពដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ការអនុញ្ញាតឱ្យវីរុសកូវីដ១៩ឆ្លងរាលដាលដោយមិនមានការថមថយនៅកន្លែងខ្លះ បង្កើនឱកាសថ្មី ដោយមានការផ្ទុះឡើងនៃវីរុសបម្លែងខ្លួនថ្មីកាន់តែគ្រោះថ្នាក់ជាងនេះ។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា “កម្មវិធីចាក់ដូសជំរុញទំនងជាពន្យារការឆ្លងរាលដាលនៃជំងឺរាតត្បាតសកលនេះជាជាងការបញ្ចប់ ព្រោះតែការបង្វែរការផ្គត់ផ្គង់ទៅកាន់ប្រទេសដែលមានកម្រិត នៃការទទួលបានវ៉ាក់សាំងខ្ពស់រួចស្រាប់ទៅហើយ ជាការហុចឱកាសឱ្យវីរុសនេះមានពេលវេលាចម្លងកាន់តែខ្លាំង។
យ៉ាងណាក្ដីកាលពីប៉ុន្មានខែមុនលោក Tedros បានអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងជំរុញដល់មនុស្សដែលមានសុខភាពល្អរហូតដល់យ៉ាងហោចណាស់ ៤០ភាគរយនៃប្រជាជននៅក្នុងប្រទេសទាំងអស់ ដើម្បីឲ្យពួកគេបានទទួលការចាក់វ៉ាក់សាំងដូសទី១៕