
សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣២២ករណី និងស្លាប់២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍
ថ្ងៃចេញផ្សាយៈ ខែធ្នូ 24, 2021
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣២២ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២នាក់ទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៧៧,០៤២ករណី និងស្លាប់កើនដល់៨២០នាក់៕