
ផ្លូវលំ១ខ្សែត្រូវបានជួសជុលឡើងវិញ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលសាលាស្រុកកែវសីមា
ថ្ងៃចេញផ្សាយៈ ខែធ្នូ 24, 2021
ខេត្តមណ្ឌលគិរី ៖ ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ជាគម្រោងប្រើប្រាស់ថវិការដ្ឋបាលស្រុកស្រុកកែវសីមា ដែលមានបណ្តោយប្រវែង ៤៩០០ម៉ែត្រ ទទឹងខ្នងទំហំ៥ម៉ែត្រត្រូវបានបើកការដ្ឋានដើម្បីជួសជុលឡើងវិញជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចក់ចារ (ឧបសម័្ពន្ធអំពូយ) ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ពិធីនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក អ៊ុយ ម៉ៅ សមាជិកក្រុមប្រឹក្សាស្រុក ស្រុកកែវសីមាខេត្តមណ្ឌលគិរី និងមានការចូលរួម កម្លាំងជំនាញ ស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា លោកមេឃុំ លោកនាយករងប៉ុស្តិ៍ លោកមេភូមិ លោកប្រធានសហគមន៍ និងមានការចូលរួមអបអរសាទរពីបង ប្អូន ប្រជាពលរដ្ឋផងដែរ៕ ដោយ ៖ ផល្លិត ហៅរ៉ា