ព្រឹកនេះ គណបក្សប្រជាជនកម្ពុជាបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សនេះ សម្រាប់ថ្ងៃអនាគត រួមទាំងមានរបៀបវារៈមួយចំនួនទៀត។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ៕